ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបប្រជុំពិភាក្សាជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--






ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការសកម្មភាព នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៤ ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ ក្រសួងមហាផ្ទៃ





