កំពត ជាខេត្តទី២១ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
AKP កំពត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--






ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពតជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១ ៦៧៥នាក់។
រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ





