ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា អញ្ជើញចែកកង់ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ប៉ាក្លែ ក្នុងខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥—










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ។
រូបថត៖ ខឹម សុវណ្ណារ៉ា





