AKP គូឡាឡាំពួ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥—


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៩ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយកិច្ចប្រជុំនេះបានពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ ហើយទន្ទឹងរង់ចាំការព្រាង និងបញ្ចប់នៃផែនការយុទ្ធសាស្ត្រថ្មី។
រូបថត៖ ក្រសួងការបរទេស