ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ
AKP គូឡាឡាំពួ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥—





ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីការបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងក្នុងប្រទេសសមាជិកអាស៊ាន និងដៃគូរបស់ខ្លួន។
រូបថត៖ ក្រសួងការបរទេស





