AKP កូឡាឡាំពួរ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥--




ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយដើម្បីធានាថាកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចមានលក្ខណៈពេញលេញ និងមានប្រសិទ្ធភាព។
រូបថត៖ ក្រសួងការបរទេស