ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នៅទីស្តីការក្រសួង
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥--








ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំនេះបានផ្តោតការយកចិត្តទុកដាក់ពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការងារសង្គមកិច្ច ជាពិសេសលើការងារបណ្តុះបណ្តាលអ្នកជំនាញសង្គមកិច្ច និងផ្នែកបច្ចេកវិទ្យាព័ត៌មាន។
រូបថត៖ ក្រសួងសង្គមកិច្ច





