ពិធីប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តឧត្ដរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥--








ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីពិធីប្រកាសខេត្តឧត្ដរមានជ័យ ជាខេត្តទី៧ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨០៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ ក្រសួងរៀបចំដែនដី





