លោក កើត ឆែ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជុំវិញការរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥—








លោក កើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី៣ ជុំវិញការរៀបចំទិវាជាតិនៃការចងចាំ (២០ ឧសភា) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ការប្រារព្ធទិវាជាតិនៃការចងចាំនេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





