ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញមកធ្វើជំរឿនមន្ត្រីរាជការ នៅទីស្តីការក្រសួង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥—










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងព័ត៌មាន បានអញ្ជើញមកធ្វើជំរឿនមន្ត្រីរាជការស៊ីវិល នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ការធ្វើជំរឿនមន្ត្រីរាជការនេះ គឺដើម្បីគ្រប់គ្រងទិន្នន័យ ថ្នាក់ដឹកនាំ និងស្ថានភាពមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់។
រូបថត៖ ខឹម សុវណ្ណារ៉ា





