AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥–






ក្លឹបបាល់ទាត់ FC Arkadag មកពីប្រទេសតួមេនីស្ថាន បានលើកពាន AFC CHALLENGE LEAGUE បន្ទាប់ពីយកឈ្នះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយលទ្ធផល ២គ្រាប់ ទល់នឹង១គ្រាប់។
ការប្រកួតផ្ដាច់ព្រ័ត្រដណ្តើមពានកម្រិតទ្វីបអាស៊ីនេះ គឺជាការប្រកួតលើកដំបូងនៅលើទឹកដីកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកគាំទ្រជាង ៥ម៉ឺននាក់។
រូបថត៖ លន ហ្សាឌីណា