ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងនៃប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅប្រទេសព្រុយណេ
AKP ព្រុយណេ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥--










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Teo Nie Ching អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានទទួលជួបពិភាក្សាការងារជាមួយ អគ្គនាយិកានៃក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលនៃប្រទេសឥណ្ឌូនេស៊ី ផងដែរ។
រូបថត៖ ឡុង ដេវីត





