ឯកឧត្តម នេត្រ ភក្រ្តា ទទួលជួបថ្នាក់ដឹកនាំសិង្ហបុរី និងវៀតណាម នៅព្រុយណេ
AKP បានដាស៊េរី បេហ្កាវ៉ាន់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥–








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន ប្រទេសសិង្ហបុរីលើកិច្ចសហប្រតិបត្តិការនានាដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ។
រូបថត៖ ឡុង ដេវីត





