ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី រៀបចំពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូន សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីហ្សាការតា
AKP ហ្សាការតា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥—






ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ(Prabowo Subianto) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី អញ្ជើញរៀបចំពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មុនជំនួបពិភាក្សាការងារផ្លូវការ ខណៈដែលសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហ្សាការតា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥.
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ





