លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសវនាការជាមួយបណ្តាសប្បុរសជន ដែលនាំយកថវិកាឧបត្ថម្ភ ជូនកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥--








លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូដែលជាសប្បុរសជននានា រួមមាន ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម, ក្រុមហ៊ុន ម៉ែន សារុន នីហរ័ណ អាហរ័ណ និងសំណង់, ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់(ABA Bank) ដែលបាននាំយកថវិកាឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
រូបថត៖ កាកបាទក្រហមកម្ពុជា





