សម្តេចតេជោ អនុញ្ញាតឱ្យក្រុមគ្រួសារកុមារី ស៊ុន ស្រីតី (កុមារីលក់ផ្កា) ចូលជួបនៅភូមិគ្រឹះ ក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥–








សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ក្រុមគ្រួសារកុមារីលក់ផ្ការួចមក សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីសម្រួលដល់ជីវភាព ផងដែរ។
រូបថត៖ កុក គី





