រូបថតប្រចាំសប្តាហ៍៖ សម្រស់ដ៏អស្ចារ្យ នៃប្រាសាទអង្គរវត្តក្នុងពេលរាត្រី
AKP សៀមរាប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥--








ប្រាសាទអង្គរវត្ត គឺជាមហាស្ថាបត្យកម្មដ៏ល្អឯក ដែលបង្ហាញសម្រស់ដ៏អស្ចារ្យបំផុត ជាពិសេសក្នុងពេលរាត្រី បន្ទាប់ពីមានការបំភ្លឺភ្លើងនៅពេលមានកម្មវិធីធំៗ។
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រនាសម័យកាលអាណាចក្រខ្មែរដ៏រុងរឿង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទអង្គរវត្តបានត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
រូបថត៖ ម៉េង គីមឡុង និង យឹម សុវឌ្ឍនា





