លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអង្ករវីតាមីនចំនួន ៣០០កេស ប្រគល់ជូនដល់មន្ទីរពេទ្យតេជោសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--











លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំសមាជិកាសមាគមនារីក្រសួង អញ្ជើញនាំយកអង្ករវីតាមីន ចំនួន ៣០០កេស ប្រគល់ជូនមន្ទីរពេទ្យតេជោសន្តិភាព នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យ ព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ។
រូបថត៖ ឡុង ដេវីត





