ការប្រណាំងរទេះគោ ក្របី និងបំផាយសេះ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថ្ងៃទី១ ពិតជាប្លែក និងទាក់ទាញ
AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥–









ភ្ញៀវទេសចរបរទេសលើកឡើងថា ការប្រណាំងរទេះគោ ក្របី និងបំផាយសេះ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថ្ងៃទី១ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិតជាប្លែក និងមានការទាក់ទាញខ្លាំង។
ពិធីនេះត្រូវបានរៀបចំឡើងនៅទីលានអតីតអង្គរឃ្យុងយូ ខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូន ប្រជាកសិករដែលកំពុងចិញ្ចឹម និងអ្នកស្រលាញ់គោក្របីសេះ បង្ហាញនូវសមត្ថភាពពូជគោក្របីសេះខ្មែរ និងរបៀប នៃការប្រណាំង ជូនភ្ញៀវជាតិ និងអន្តរជាតិ ជាការកម្សាន្ត ក៏ដូចជាបានយល់ដឹងអំពីល្បែងប្រណាំងដែលកើតមានឡើងតាំងពីសម័យបុរាណមកម៉្លេះ។
រូបថត៖ ក្រុមការងារ AKP





