ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រុងពលី បួងសួងសុំសេចក្ដីសុខ ពូនភ្នំខ្សាច់ និងពិធីលើកទង់
AKP សៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥–











ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អញ្ជើញជាអធិបតីពិធីប្រុងពលី បួងសួងសុំសេចក្ដីសុខ ពូនភ្នំខ្សាច់ និងពិធីលើកទង់ នៅទីតាំងភូមិខ្ញុំ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ។
ពិធីលើកទង់ ជាពិធីសាសនារបស់ដូនតាខ្មែរដែលត្រូវបានធ្វើឡើងក្នុងគោលបំណងរម្លឹកដល់ព្រះពុទ្ធសាសនា និងការគោរពបូជាដល់ព្រះចូឡាមណីចេតិយ ខណៈពិធីនេះត្រូវបានរៀបចំឡើង ក្រោយកិច្ចពិធីបួងសួងសុំសេចក្ដីសុខ។
រូបថត៖ ឃុត សៅ





