សម្តេចប្រធានសភា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល
AKP សេអ៊ូល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--








សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូស សាធារណរដ្ឋកូរ៉េ ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១ ០០០នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០ នាក់ និងមានប្រតិភូស្ថាបន័សភាចំនួន ៤៥ប្រទេស។
រូបថត៖ រដ្ឋសភា





