ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ រៀបចំមហាសន្និបាតអាណត្តិ៦ឆ្នាំ លើកទី៣
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--






ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងសុខាភិបាល





