ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥--




ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដែលនៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការពារជាតិ សន្តិសុខ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
រូបថត៖ ក្រសួងការបរទេស





