រដ្ឋសភាជាតិ រៀបចំពិធីសូត្រមន្ត និងរាប់បាត្រ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--











សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ បង្សុកូល តាមគន្លងព្រះពុទ្ធសាសនា ដើម្បីអបអរសារទរឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ខណៈពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។
រូបថត៖ រដ្ឋសភា





