ពិធីប្រណាំងរទេះសាឡីគោលឿន ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--







រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
សម្រាប់ឆ្នាំ២០២៥នេះ គឺមានរទេះគោមកពីតាមបណ្តាខេត្តសរុបចំនួន ៦៧នឹម បានចូលរួមប្រកួត ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។
រូបថត៖ លន ហ្សាឌីណា





