ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបតំណាងទូរទស្សន៍ SBS របស់ប្រទេសកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥—






ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យប្រតិភូទូរទស្សន៍ Seoul Broadcasting System (SBS) ដ៏ល្បីរបស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Yong Jae Kim នាយកប្រតិបត្តិ SBS Prism Studios និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១ ឯ.ក ចូលជួបសំដែងការគួរសម និងភាក្សាការងារ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ជំនួបនេះ បានពិភាក្សាអំពីគោលបំណងស្វែងរកលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នា រវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងទូរទស្សន៍ SBS ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា





