ពិធីតាំងពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យចំណេះទូទៅ ខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥--






ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ពិធីតាំងពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី កំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្ត ប្រធានមន្ទីរ និងថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលស្រុក អាជ្ញាធរភូមិ ឃុំ លោកគ្រូអ្នកគ្រូ ឪពុកម្តាយ តំណាងអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង។
រូបថត៖ បៃ ស៊ីថុន





