សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង
AKP ស្វាយរៀង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥--







សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនឹងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
រូបថត៖ ក្រសួងអធិការកិច្ច





