អគ្គនាយកដ្ឋាន AKP រៀបចំពិធីសូត្រមន្តលើករាសី សុំសិរីសួស្តី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--









អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន រៀបចំពិធីសូត្រមន្តលើករាសី សុំសិរីសួស្តី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋាន AKP និងលោកជំទាវ និងលោកជំទាវ សុខមុំ និមល អគ្គនាយិកា AKP ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គនាយកដ្ឋានជាច្រើនរូបផងដែរ។
រូបថត៖ គល់ រ៉េននី





