ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទទួលបានបណ្ណសរសើរពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--




ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញប្រគល់បណ្ណសរសើរជូនតំណាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បន្ទាប់ពីបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសកម្មវិធីជួបជុំរវាងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន និងអាហារសាមគ្គី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
រូបថត៖ ចាន់ សុភឿន





