ពិធីសូត្រមន្ត តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ជូនសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ --





ព្រះសង្ឃ ៩អង្គ និមន្តសូត្រមន្តចម្រើនព្រះបរិត្ត តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជូនសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះសព ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រូបថត៖ កុក គី





