ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥--










អត្តពលិកជាតិ និងអន្ដរជាតិជាង ៤ ០០០នាក់ មកពីជិត ៥០ប្រទេស ចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតំបន់ឆ្នេរស្អាតពិភពលោកនេះ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។
រូបថត៖ យឹម សុវឌ្ឍនា





