ព្រះអង្គម្ចាស់ រជ្ជទាយាទ នៃប្រទេសលុចសំបួ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
AKP សៀមរាប ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥--






ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ អមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ យាង និងអញ្ជើញមកដល់អាកាសយានដ្ឋានសៀមរាបអង្គរ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ក្រោមកិច្ចស្វាគមន៍ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
រូបថត៖ AKP-សៀមរាប





