AKP ក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--









ទស្សនាផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ គឺកញ្ចប់ទេសចរណ៍មួយ ក្នុងចំណោមសេវាកម្មទេសចរណ៍ជាច្រើននៅខេត្តក្រចេះ ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរ៉ឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា