AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--







លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា អញ្ជើញធ្វើជាវាគ្មិន កិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ស្តីពី “ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ” ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មានប្រមាណ៨០នាក់ មកពី ៥២ស្ថាប័ន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Novotel Phnom Penh BKK រាជធានីភ្នំពេញ។
រូបថត៖ ស៊ិន សារ៉េត