សម្ដេចមហារដ្ឋសភាធិការធិបតី ទទួលជួបសវនាការជាមួយ ប្រធានរដ្ឋសភាម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥--







សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយ ឯកឧត្តមបណ្ឌិត តាន់ស្រុី ដាតូ ហ្សូហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខណ:ឯកឧត្តម អញ្ជើញមកចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន របស់បងប្អូនសាសនិកឥស្លាមកម្ពុជា នៅរាជធានីភ្នំពេញ។
រូបថត៖ ហ៊ុន យុទ្ធគុណ





