ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតជូនតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥–







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកតំណាងអង្គការ UNESCO បានផ្តល់អាវកាក់សម្រាប់អ្នកសារព័ត៌មាន ចំនួន ៣ ៣០០អាវ ដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ដល់អ្នកសារព័ត៌មាន ទុកពាក់ពេលចុះយកព័ត៌មាន ផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា





