រូបថតប្រចាំសប្តាហ៍៖ ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ
AKP ពោធិ៍សាត់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--





ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាស្ពានដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ១២៨+៩១៥ ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ប្រមាណជិត ២៣លានដុល្លារអាមេរិក។
ស្ពាននេះ បានភ្ជាប់ចំណុចកណ្តាលរួចរាល់ហើយៗនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
រូបថត៖ លាង ទិតដ្ឋាន / AKP-ពោធិ៍សាត់





