ពិធីបិទសិក្ខាសាលាស្តីពី “កិច្ចសហការអន្តរវិស័យ លើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក”
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ --









លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាស្តីពី “កិច្ចសហការអន្តរវិស័យ លើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JICA លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី Miura Yushiko ដំណាងអង្គការ JICA ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ HIMAWARI រាជធានីភ្នំពេញ។
រូបថត៖ ស៊ិន សារ៉េត





