ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យមើលទីតាំង សម្រាប់ត្រៀមរៀបចំពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥
AKP តាកែវ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--






ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀបរៀបចំប្រារព្ធពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដែលពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
រូបថត៖ AKP-តាកែវ





