ឯកឧត្ដម ជា សុមេធី និងលោកជំទាវ អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស នៃចក្រភពអង់គ្លេស
AKP ឡុងដ៍ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥--





ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈប្រតិភូក្រសួង អញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយឯកឧត្ដម David Lammy រដ្ឋមន្រ្តីក្រសួងការបរទេស នៃចក្រភពអង់គ្លេស និងសហការី អំពីក្របខណ្ឌកិច្ចការពារកុមារ ដើម្បីកែលម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
រូបថត៖ ក្រសួងសង្គមកិច្ច





