ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញជួបប្រជុំជាមួយ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--









ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំជាមួយឯកឧត្តម Thamarak La-Ongnual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat និងប្រតិភូ នៃព្រះរាជា ណាចក្រថៃឡង់ដ៏ ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល បានលើកឡើងអំពីភាពសំខាន់នៃកិច្ចសហការនេះ ក្នុងការលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវ ជនប្រទេសកម្ពុជា និងប្រទេសថៃ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





