ពិធីប្រកាសបើកព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា»
AKP ស្ទឹងត្រែង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--







លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីពិធីប្រកាសបើក «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោក ប៉ែន លីណាត អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ចាប វិបុល នាយកអង្គការ WWF-Cambodia លោកស្រីបណ្ឌិត Frances Gulland តំណាងក្រុមអ្នកជំនាញថនិកសត្វសមុទ្រ និងដៃគូអភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងប្រជាសហគមន៍ សរុបប្រមាណ ១០០នាក់។
រូបថត៖ ក្រសួងកសិកម្ម





