ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំងសាធារណជន ប្រមាណ ១ ៧០០នាក់ ចូលរួមកម្មវិធីរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥--














ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំងសាធារណជន ប្រមាណ ១ ៧០០នាក់ ដោយមាន១៦ជាតិសាសន៍ អញ្ជើញចូលរួមកម្មវិធីរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ (Run for Charity) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនអេកូ ផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ រាជធានីភ្នំពេញ។
កម្មវិធីរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ ក្នុងគោលបំណងដើម្បីប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងលើកកម្ពស់សុខមាលភាពសង្គម។
រូបថត៖ ខឹម សុវណ្ណារ៉ា ឡុង ដេវីត និង ស៊ិន សារ៉េត





