ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នំា២០២៥--








ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយលោក ស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលី និងប្រតិភូ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយផ្តោតលើឱកាសភាពជាដៃគូ និងការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងស្ថាប័ននៃប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា។
រូបថត៖ ក្រសួងការងារ





