អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥--








អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise) នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS។
សូមបញ្ជាក់ថា នេះជាលំហាត់សមយុទ្ធ ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជាការហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធ ត្រៀមឆ្លើយតបឱ្យបានឆាប់រហ័សនៅពេលមានគ្រោះមហន្តរាយកើតឡើង នៅបរិវេណអាកាសយានដ្ឋាន។
រូបថត៖ ងូ សុមុនី





