ក្រសួងព័ត៌មានរៀបចំដំណើរទស្សនកិច្ចមកកាន់ភូមិភាគឦសាន ជូនមន្ត្រីរាជការនារី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា
AKP ភូមិភាគឦសាន ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ --







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃ ជូនមន្ត្រីរាជការនារី ក្នុងវិស័យព័ត៌មាន ប្រមាណជាង ២០០នាក់ ក្នុងឱកាសខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា មកកាន់ភូមិភាគឦសានដើម្បីស្វែងយល់ពីកិច្ចការពារបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅបង្គោលព្រំដែនលេខ១២៥ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបន្តទៅកាន់ផ្លូវក្រវាត់ព្រំដែន ខេត្តក្រចេះ។
សូមបញ្ជាក់ថា លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា





