រូបថតប្រចាំសប្តាហ៍៖ ចម្លាក់ពីក្រដាស ដែលជាការច្នៃប្រឌិតមួយដ៏ប្លែក
AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥--












សាធារណជន ប្រាកដជាធ្លាប់ដឹង និងធ្លាប់ឃើញពីចម្លាក់នានា ដែលបានផលិតឡើងចេញពីដែក ឬលោហធាតុផ្សេងៗ ស៊ីម៉ង់ត៍ និងស្នោ ប៉ុន្តែកម្រឃើញចម្លាក់ផលិតចេញពីក្រដាសណាស់។
សិប្បកម្មមួយកន្លែងនៅខេត្តសៀមរាប បានកែច្នៃរូបចម្លាក់ផ្សេងៗដូចជា ចម្លាក់អប្សរា ពុទ្ធបដិមា រូបសត្វ។ល។ ដោយយកក្រដាសប្រើប្រាស់រួច និងក្រដាសកាសែត យកមកផលិត ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកជាវយកទៅតាំងលម្អ។
រូបថត៖ ឃុត សៅ





