ឯកឧត្តម អុឹម ស៊ីថុល និងឯកអគ្គរដ្ឋទូតគុយបា ចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មគុយបា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--








ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជេីញជាចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្មកម្ពុជា ជាមួយក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
រូបថត៖ ក្រសួងកសិកម្ម





