ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលែបខាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥--







ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលែបខាយ បៀតបៀនលើស្ត្រីភេទពីសំណាក់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី កាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី។
ក្នុងកិច្ចប្រជុំ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន លោក ជួប វុត្ថា ហៅ MC Vutha បានបង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ព្រមទាំងសាធារណជន ចំពោះកំហុសឆ្គងដោយខ្វះការពិចារណា ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រី។
រូបថត៖ ខឹម សុវណ្ណារ៉ា





